ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត, លោក សុខ ធី ប្រតិភូអគ្គនាយកដ្ឋានទ្រព្យសម្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ,លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បតិ្ត ។

ព័ត៌មានទាក់ទង